សៀមរាប ៖ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង កើតឡើងស្ថិតនៅក្នុងភូមិគោកចាស់ ឃុំសសរស្តម្ភស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីយប់ ដោយមូលហេតុ ទុស្សេខ្សែភ្លើង។
សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ ក្អោប រឹម ភេទប្រុស អាយុ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ខិម សំអឿន អាយុ៥៧ឆ្នាំស្នាក់នៅភូមិគោកចាស់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ ផ្ទះដែលឆេះសង់អំពី ថ្មក្រោម ជញ្ជាំងឈើលើ ប្រក់ស័ង្កសី មានទំហំ ៨គុណនឹង៧ ម៉ែត្រ បណ្តាលឱ្យឆេះអស់ទាំងស្រុង ។
ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យខាងលើនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង ៕ (ដោយ សំណាង៩៦)