ឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនលើក២ករណីផ្សេងគ្នា នៅចំណុចផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ 

នគរបាលនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះហេង សាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជូលភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ (ជួញដូរ)និង ២-ឈ្មោះពេជ្រ អូន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជូលភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ប្រើប្រាស់)។ ដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២៤ កញ្ចប់ថង់តូច និង០១កញ្ចប់ថង់ធំល្មម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *