ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋមួយខ្នង នៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​​មួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ៧០៨Z ផ្លូវ៣៦៨ ក្រុម៥១ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​០៩និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៩កុម្ភៈ ឆ្នាំ ២០២៣ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះស៊ូ កូវ ភេទប្រុស អាយុ៨០ឆ្នាំ មុខរបរនៅផ្ទះ ។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មបេតុងប្រក់សង្ក័សី មានទំហំ ០៨ម៉ែត្រគុណនឹង១០ម៉ែត្រ និងសម្ភារប្រើប្រាស់អស់ទាំងស្រុង តែពុំបានរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។ 

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ ទីក្រុងអូឡាំព្យាចំនួន ០២រឿង ប្រើប្រាស់ទឹកអសចំនួន ០២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់​នៅម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *