ព្រះសីហនុ ៖ មានករណីអគ្គីភ័យឆេះក្តារកុងប្លាកេ ក្នុងបន្ទប់អគារមួយកន្លែង មានទំហំ៤ម៉ែត្រគុណមឹង៦ម៉ែត្រ ដែលកំពុងសាងសង់ ស្ថិតនៅចំណុចភូមិអាចម៍មឹក ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី១៨ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៧និង៤០នាទីយប់។
សមត្ថកិច្ចនិយាយថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះក្រុងនិងខេត្ត បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់រលត់បានទាំងស្រុងនៅវេលាម៉ោង១០និង៣០នាទីយប់ ដោយមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលបន្តឡើយ ៕(ដោយ សំណាង៩៦)