ភ្នំពេញ ៖ ផ្ទះមួយខ្នងសង់អំពីឈើប្រក់ស័ង្កសី ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ជាប់ព្រំប្រទល់ភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ ថន ចាន់សុរ៉ាវី ភេទស្រីអាយុអាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និង រើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ សម្ភារខូចខាតរួមមានលុយចំនួន២០០០ដុល្លារ, មាស២ជី និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងអស់។ ចំណែកផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះប្រភេទជញ្ជាំងនិងប្រក់សង្ក័សី មានទំហំទទឹង៧ម៉ែត្របណ្តោយ៩,៣០ម៉ែត្រ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុខណៈម្ចាស់ចេញទៅធ្វើការចាក់សោចោលស្រាប់តែឮស្នូរផ្ទុះកំប៉ុងហ្គាស បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និង ផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ភ្លាមៗនោះ សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន៤ឡានទើបអាចគ្រប់គ្រង់បានទាំងស្រុង និងមិនបង្កមានមនុស្សរងរបួសក៏ដូចជារាលដាលដល់ផ្ទះអ្នកជិតខាងនោះនោះទេ៕ (ដោយ ពិសីសែនជ័យ)