បុរសម្នាក់កំពុងបើករថយន្ត Lexus RX330សុខៗ ស្រាប់តែឆេះឈុលគ្មានសល់

ព្រះសីហនុ ៖ មានករណីរថយន្តមួយគ្រឿងបើកបរសុខៗតាមផ្លូវ ស្រាប់តែឆាបឆេះសន្ធោសន្ធៅ កើតឡើងកាលពីវេលាម៉ោងជិត២រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចចម្ការកៅស៊ូ  ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ រហូតខូចខាតទាំងស្រុងតែម្តង ។

សមត្ថកិច្ចមូលដ្ឋានឱ្យដឹងជាបឋមថា រថយន្តនេះ ម៉ាក Lexus RX330 បើកបរដោយឈ្មោះ សេង ភ័ណ ភេទប្រុសបានធ្វើដំណើរពីស្រុកស្ទឹងហាវ ឆ្ពោះមកឃុំកែវផុស ។ លុះបើកមកដល់ចំណុចហួសម្តុំចម្ការកៅស៊ូ  ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្រាប់តែរថយន្តនេះក៏បានឆាបឆេះយ៉ាអសន្ធោសន្ធៅ រហូតឆេះខូចខាតទាំងស្រុងតែម្តង ។

ចំណែកមូលហេតុឆេះនៅមិនទាន់ដឹងនៅឡើយ ហើយម្ចាស់រថយន្តមិនរងរបួស ក្នុងហេតុការណ៍នោះទេ ៕ (ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *