បាត់ដំបង ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យាដោះលែង នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ម៉ោង១និងង៤០នាទីរសៀលនគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាររដ្ឋបាល បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) ត្រង់ចំណុចភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំង
នគរបាលជំនាញ សហការជាមួយប៉ុស្តិ៍នគរបាររដ្ឋបាល បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) ដោយឃាត់បុរស២នាក់រួមមាន ១-ឈ្មោះ ហាប់ លី ភេទប្រុស អាយុ៦២ឆ្នាំ ទីលំនៅភូមិព្រៃទទឹង ឃុំបាយដំរាំស្រុកបាណន់និង២-ឈ្មោះ ត្រួយ ស៊ត ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ។វត្ថុតាងដកហូត មាន់ឈ្មោល ០២ក្បាល,ម៉ូតូចំនួន ០៣គ្រឿង និងសម្ភារមួយចំនួនទៀត ។
ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០២នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕(ដោយ សំណាង៩៦)