ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ក្នុងការគាំទ្រ «កសិផលខ្មែរ ខ្មែរជួយខ្មែរ» លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើន សម្បត្តិ និងជាម្ចាស់ផ្សារ KC បានជួយបញ្ជាទិញ ស្ពៃក្តោប ពីប្រជាកសិករ នៅឃុះចម្លងគួយ ស្រុករតនមណ្ឌលខេត្តបាត់ដំបង បានដឹកមកដល់ ផ្សារ KC ជាលើកទី២ ចំនួន២ពាន់គីឡូថែមទៀត ,ចំណែកលោក មុំ សាន មេភូមិព្រៃសាលា ក៏បានជួយគាំទ្រ កសិផលបន្លែខ្មែរដោយជួយទិញស្ពៃក្ដោបពីផ្សារខេស៊ីចំនួន ៥០០គីឡូក្រាម ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្នុងភូមិ។
លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ បានថ្លែងឱ្យដឹងថា ការគាំទ្រ កសិផលរបស់ខ្មែរ គឺយើងជួយដល់កសិករ ដែលលោកបានខិតខំចំណាយពេលវេលា ក្នុងការដាំដុះ ដំណាំក្នុងស្រុក ,ម៉្យាងទៀត ក៏អាចជួយកាត់បន្ថយក្នុងការនាំចូល ផលិតផលបន្លែ មកពីក្រៅប្រទេសផងដែរ។
លោក ឃិត ឈឿន ក៏បានថ្លែអំណរគុណដល់ លោក មុំ សាន មេភូមិព្រៃសាលា ដែលបានចូលរួមគាំទ្រ កសិផលខ្មែរដោយជួយទិញស្ពៃក្ដោបពីផ្សារខេស៊ីចំនួន ៥០០គីឡូ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្នុងភូមិ។
សូមបញ្ជាក់ថា លោក មុំ សាន មេភូមិព្រៃសាលា ជួយទិញស្ពៃក្ដោបពីផ្សារខេស៊ីចំនួន ៥០០គីឡូ ចែក ៥ភូមិ ស្ថិតក្នុងសង្កាត់កាកាបទី២ មានភូមិ ព្រៃសាលា ភូមិ កាកាប ភូមិចំការឪឡឹក២ ភូមិក្បាលដំរី ភូមិត្រពាំងជ្រៃ ដោយក្នុង១ភូមិ១០០គីឡូ។
លោក ឃិត ឈឿន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយទិញស្ពៃក្ដោបខ្មែរ ដែលមានលក់នៅ ផ្សារ KC ក្នុងតម្លៃសមរម្យ ការទិញផលិតផលខ្មែរ ដូចយើងបានជួយកសិករខ្មែរ។ សូមទូរសព្ទទំនាក់ទំនង 017 33 53 54។ ផ្សារKC មានទីតាំងនៅ ច្រកចូលទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទល់មុខបូរីអ័រគីដេ ជិតវត្តតាំងកសាងជើងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ៕(ដោយ សំណាង៩៦)