ភ្នំពេញ ៖ មានករណីក្មេងស្រីជនជាតិចិនអាយុ៤ឆ្នាំម្នាក់ បានធ្លាក់ពីចំណុចបន្ទប់លេខ០៧ -០៨ជាន់ទី៧ បុរីសែនសុខ អគារC ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យបាត់បង់ជីវិតនៅកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវេលាម៉ោង១១និង២០នាទីព្រឹក។
សមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ ZHANG ZIXING ភេទស្រី ឆ្នាំកំណើតថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៩ ជនជាតិចិន មុខរបរសិស្ស កាន់លិខិតឆ្លងដែនលេខ EE7730629 ស្នាក់កន្លែងកេីតហេតុខាងលេី ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលដំណឹងពីបុគ្គលិកបុរី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និង កម្លាំងនគរបាលជំនាញខណ្ឌបានចុះដល់ ហើយគ្រប់គ្រងកន្លែងកើតហេតុ រួចបានរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ,នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់,នគរបាលការិយាល័យស៊ើបអង្កេតការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
ក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងនគរបាលការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា«កុមារីស្លាប់បណ្តាលមកពីធ្លាក់ពីបង្អួចបន្ទប់អគារជាន់ទី៧ទៅក្រោមបណ្តាលឱ្យស្លាប់តែម្តង»។បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់នៅសាលតម្កល់សពនៅវត្តទឹកថ្លា ៕(ដោយ សំណាង៩៦)