ភ្នំពេញ ៖ មានករណីក្មេងស្រីជនជាតិចិនអាយុប្រមាណ៣ឆ្នាំម្នាក់ បានធ្លាក់ពីលើអគារខុនដូមួយកន្លែង ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឱ្យបាត់បង់ជីវិតនៅកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ ទោះបីជាយ៉ាងណា គេពុំដឹងពីមូលហេតុអ្វី ទើបបានជាក្មេងស្រីនេះធ្លាក់បែបនេះនៅឡើយ។
ចំពោះក្មេងស្រីខាងលើនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយសារម្តាយមិនអស់ចិត្ត ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ប្រភពពីកន្លែងកើតហេតុបានឱ្តដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្មេងស្រីរូបនេះ បានធ្លាក់ពីលើអគារខុនដូជាន់ទី៨ មកក្រោម ។ លុះក្រោយមកគេឃើញម្តាយជាជនជាតិចិនបានរត់ចុះមកក្រោម ហើយអង្គុយយំនៅចំពោះមុខសពកូនស្រី ។ ដោយសារតែ មិនអស់ចិត្ត ក្រោយមកក៏បានហៅម៉ូតូកង់៣ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែកូនស្រីបានស្លាប់បាត់ទៅហើយ ។
ប្រភពព័ត៌មានបន្តថា ក្មេងស្រីជនជាតិចិនរូបនេះ បានស្នាក់នៅជាមួយម្តាយ និងបងប្រុស អាយុប្រមាណ៦ឆ្នាំ ដែលជាទូទៅក្មេងស្រីរូបនោះរពឹសណាស់ ។ មិនដឹងជាមូលហេតុអ្វីនោះទេ បានជាក្មេងស្រីនោះធ្លាក់ពីលើអគារជាន់ទី៨បែបនេះ ។
ក្រោយពេលកើតហេតុ ខាងនគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និង ស្រាវជ្រាវបន្តទៀត ៕(ដោយ សំណាង៩៦)