ភ្នំពេញ ៖ សពបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានអ្នកស្រុកប្រទះឃើញ នៅចំណុចក្នុងទឹកទន្លេបាសាក់ត្រើយខាងកើត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៣ ។
សមត្ថកិច្ចនិយាយថា សាកសពពុំស្គាល់ឈ្មោះ ទីលំនៅ ភេទប្រុស មាឌធាត់ សម្បុរស សក់ខ្លីស្កូវ កំពស់១,៦០ម៉ែត្រ ។
យោងតាមការបំភ្លឺពីឈ្មោះ សា លេស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី បានឱ្យដឹងថានៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃ១១ ខែកុម្ភៈឆ្នាំ២០២៣ ខ្ញុំបានបង់សំណាញ់នៅទឹកទន្លេបាសាក់ ក៏ប្រទះឃើញសាកសពអណ្តែតទឹក ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យមើលតែម្តង។
តាមការពិនិត្យរបស់សមត្ថកិច្ចការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង តាមការពិនិត្យរបស់លោកឧញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបញ្ជាក់ថា «បុរសខាងលើស្លាប់ដោយសារលង់ទឹក»។បច្ចុប្បន្នសាកសពប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកប្រាដើម្បីបន្តនីតិវិធី៕(ដោយសំណាង៩៦)