ព្រះសីហនុ ៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់បាន០៤ករណីផ្សេងៗគ្នាជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាមួយថ្នាំញៀន៣៦កញ្ចប់និងថ្នាំគ្រាប់មួយចំនួន កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយបានបញ្ជូនទៅតុលាការ នាថ្ងៃបន្ទាប់ ។
សមត្ថកិច្ចនិយាយនៅថ្ងៃទី១១កុម្ភៈថា ជនសង្ស័យ៦នាក់រួមមាន ១-ឈ្មោះ រុំ ធារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ,២-ឈ្មោះ ជុំ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់, ៣-ឈ្មោះ លីម៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ប្រាកដមានទីលំនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់, ៤-ឈ្មោះ ផន ឡយ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ,៥-ឈ្មោះ លៀង គឹងអ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រា កដ មានទីលំនៅភូមិចុងអូរ ឃុំសំរុងស្រុកព្រៃនប់ និង៦-ឈ្មោះ សុឹម វៃ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅ ភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់។
សមត្ថកិច្ចបន្តថា ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២៦កញ្ចប់, ប្រភេទម្សៅក្នុងកញ្ចប់ពណ៌ខៀវ សង្ស័យសារធាតុញៀនចំនួន១០កញ្ចប់,ថ្នាំគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀន០៧គ្រាប់, ទូរសព្ទដៃចំនួន០៧គ្រឿងនិងម៉ូតូ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុតាមនីតិវិធី កាលពីថ្ងៃទិ១១កុម្ភៈឆ្នាំ២០២៣ ៕