ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះឃ្លាំងដាក់សម្ភារចាស់ៗ កើតឡើងនៅចំណុច ផ្លូវទន្លេមេគង្គ សង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមូលហេតុមានជនមិនស្គាល់មុខបោះកន្ទុយបារីបង្កជាអគ្គិភ័យ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះធី ឌីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ។ឃ្លាំងដែលឆេះសង់អំពីឈើស័ង្កសីទំហំ ៦ម៉ែត្រគុណនឹង៨ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារសំបកកង់ចាស់ៗទុកចោលមួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ ឡាន ស្មើនឹង ៦ម៉ែត្រគូបនិងរថយន្តជំនួយអូស៊ីអាយស៊ីជ្រោយចង្វារ ចំនួន ៥គ្រឿង ប្រើប្រាសទឹកអស់ចំនួន៤ឡានស្មើនឹង២៤ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង ៩ព្រឹកនាថ្ងៃខែឆ្នាំដដែល៕( ប៉ូច គឹមសុខ)