ជិះម៉ូតូលឿន ជ្រុលបុករថយន្តពីក្រោយ បណ្ដាលឱ្យស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូ ជ្រុលទៅបុករថយន្តពីកក្រោយ កាលវេលាម៉ោង ៧និង១០យប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីនិយាយថា ជនរងគ្រោះមានឈ្មោះ វ៉េង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជាជាងសំណង់ ស្នាក់នៅជិត ផ្សារសែនសុខ មានស្រុកកំណើត ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-7069 ឯរថយន្តប្រភេទយីឌុប ចាកចេញពីកន្លែងកើតហេតុបាត់ ។ 

សាក្សីបន្តថា មុនពេលកើតហេតុ គាត់ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ទិសដៅពីត្បូងទៅជើង ក្នុង ល្បឿន លឿនជ្រុលទៅបុករថយន្តធុនធំពីក្រោយ មិនចាំស្លាកលេខ ហើយរថយន្តមិនបានឈប់នោះទេ បានបើកគេចបាត់ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយក ម៉ូតូទៅរក្សាទុក ឯសពក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *