ឃាត់បុរសចិន២នាក់ ជាមួយថ្នាំញៀនច្រើនមុខ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងនគរបាលការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះខេត្ត បានចុះត្រួតពិនិត្យតាមដងផ្លូវ នៅចំណុចមុខកាស៊ីណូជីងប៉ី២ ស្ថិតនៅ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១និង១៥នាទីយប់ បានឃាត់ខ្លួនជនសង្ស័យ០២នាក់និងរថយន្ត០១គ្រឿង ហើយបានត្រួតពិនិត្យរកឃើញគ្រឿងញៀនមួយចំនួន រួចក៏បានប្រគល់មកឱ្យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាត់ការបន្ត ។

សមត្ថកិច្ចនិយាយនៅថ្ងៃទី៩កុម្ភៈថា  ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ WU SHUN WEI ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិចិនទីលំនៅបច្ចុប្បន្ន ភូមិ ០៣ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ និង ២-ឈ្មោះ MAO DE WEI ភេទប្រុស អាយុ២១ឆ្នាំជនជាតិចិនទីលំនៅបច្ចុប្បន្ន ភូមិ០២ សង្កាត់ ០៣ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងរឹបអូសរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់, កញ្ចប់រូបតុក្កតាសង្ស័យជាសារធាតុញៀន៣៥កញ្ចប់,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមរូបសេះ ៦០កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ស្វាយរូបកណ្ដុរ១៨កញ្ចប់,ថ្នាំញៀនរូបកាហ្វេពណ៌បៃតង១២ កញ្ចប់, ថ្នាំញៀនរូបកាហ្វេពណ៌លឿង១៣ កញ្ចប់,ថ្នាំញៀនរូបកាហ្វេពណ៌ឈាមជ្រូក១០កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌លឿងរូបផ្លែស្វាយ០៥កញ្ចប់,ថ្នាំញៀនពណ៌ឈាមជ្រូករូបព្រួញបី ០២កញ្ចប់,ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន,ទូរសព្ទចំនួន ០៥ គ្រឿង, ជញ្ជីងថ្លឹងចំនួន០២គ្រឿងនិង រថយន្តមួយគ្រឿងម៉ាកLexus GS 300 ពណ៌ស ស្លាកលេខ 2BK 4385 ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *