បរទេស ៖ អាជ្ញាធរបាននិយាយថា ការផ្ទុះហ្គាសនៅក្នុងអគារផ្ទះល្វែងមួយក្នុងទីក្រុងណូវ៉ូស៊ីបឺសក៍ (Novosibirsk) នៃតំបន់ស៊ីបេរីប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈឆ្នាំ២០២៣ បានបណ្តាលឱ្យច្រកចូលពីរនៃអគារកម្ពស់៥ជាន់ដួលរលំ ដោយផ្ទះល្វែងចំនួន ៣០ ត្រូវបានភ្លើងលេបត្របាក់ និង បណ្តាលឱ្យមនុស្សយ៉ាងហោច ១២នាក់ រួមទាំងកុមារអាយុ ២ ឆ្នាំម្នាក់ ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនានា បានដកស្រង់សេវាសង្គ្រោះបន្ទាន់របស់ទីក្រុងដោយនិយាយថា «មនុស្ស ១២ នាក់ត្រូវបានបាត់បង់ជីវិត និង៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយជោគវាសនារបស់មនុស្ស៣នាក់ដែលគេជឿថាជាប់នៅក្នុងអគារនេះ មិនត្រូវបានដឹងនៅឡើយ។
ណូវ៉ូស៊ីបឺសក៍ គឺជាទីក្រុងធំជាងគេនៅតំបន់ស៊ីបេរី និងជាទីក្រុងធំជាងគេទីបីរបស់រុស្ស៊ីគិតតាមចំនួនមនុស្ស គឺមានប្រជាជនរស់នៅប្រហែល ១,៦ លាននាក់៕(ប្រែសម្រួលដោយ លោកសំណាង)