បុរសម្នាក់ទិញថ្នាំញៀនពីម្តុំចោមចៅ មកលក់បន្ត ត្រូវបាននគរបាលអង្គស្នួលឃាត់ខ្លួន

កណ្ដាល ៖ បុរសម្នាក់ទិញថ្នាំញៀនពីម្តុំចោមចៅ មកលក់បន្តត្រូវបាននគរបាលអង្គស្នួលឃាត់ខ្លួន នៅថ្ងៃអង្គារ ទី០៧ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៣និងង៣០នាទី រសៀល នៅចំណុចដីឡូត៍ភូមិចំការជោ ឃុំពេីក ស្រុកអង្គស្នួលខេត្តកណ្តាល ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ប៊ី ឡៃ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប៉ះកង់ឡានចល័តទីលំនៅភូមិត្រពាំងវែងទី១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

វត្ថុតាងដកហូត ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន១១កញ្ចប់, ទូរសព្ទ ដៃ០១គ្រឿង ម៉ាកណូគាអ៉ិនចុចពិល, ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កណ្តាល1Q-9770 និង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

សមត្ថកិច្ចបន្តថា ដំបូងកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពេីក បានទទួលព័ត៌មាន ពីមហាជនល្អ ថា«មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន នៅចំណុចកេីតហេតុខាងលើ»។ 

ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុលើឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងសុំធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់ ដែលជនសង្ស័យលាក់ទុកនៅក្រោមកែបម៉ូតូរបស់ខ្លួន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លេីយសារភាពថា«ថ្នាំញៀននៅចំពោះមុខនេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទៅទិញក្នុងតម្លៃ៥០ម៉ឺនរៀល ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំចោមចៅ រាជធានីភ្នំពេញដើម្បីយកមកលក់បន្តទៀត»។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *