រដ្ឋមន្ត្រី​ការពារជាតិអ៊ុយក្រែន នឹងជំនួសដំណែង ក្រោយ​រឿង​អាស្រូវ​ពុករលួយ

បរទេស ៖ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យទី៥កុម្ភៈឆ្នាំ២០២៣ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកសី រីស្នីកូវ (Oleksiy Reznikov) រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន នឹងត្រូវជំនួសដោយប្រធានចារកម្មយោធា នៅមុនការរំពឹងទុកអំពីការវាយលុករបស់រុស្ស៊ី និង បន្ទាប់ពីរឿងអាស្រូវពុករលួយ។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកដោយមិនបានបញ្ជាក់លម្អិតថា «យើងកំពុងរៀបចំការសម្រេចចិត្តនិងការចរចា ដែលគួរតែពង្រឹងទាហានរបស់យើង ផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្ររបស់អន្តរជាតិ និងអាវុធជាច្រើនទៀត»។

លោកហ្សេលេនស្គី បានបន្តថា លោកចង់ឱ្យកិច្ចពិភាក្សាស្តីពីសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុបចាប់ផ្តើមនៅឆ្នាំនេះ ដោយបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

សមាជិកសភាជាន់ខ្ពស់ ដែលស្និទ្ធនឹងលោកហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា លោករីស្នីកូវ អាយុ ៥៦ឆ្នាំ ដែលជាមុខមាត់ដ៏ល្បីម្នាក់នៃកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ប្រទេស នឹងត្រូវជំនួសដំណែងថ្មីនេះ ។

លោក ដេវីដ អារ៉ាខាមៀ (David Arakhamia) សមាជិកសភាដែលសំដៅទៅលើប្រធានចារកម្មយោធាវ័យ ៣៧ឆ្នាំ បាននិយាយថា «លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) នឹងដឹកនាំក្រសួងការពារជាតិ ដែលពិតជាសមហេតុផលក្នុងសម័យសង្រ្គាម»។

លោកប៊ូដានូវ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ បានដឹកនាំផ្នែកចារកម្មយោធាចាប់តាំងពីខែសីហា ឆ្នាំ ២០២០មកម៉្លេះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *