ភ្នំពេញ ៖ ក្នុងពិធី ចុះអនុអនុស្សរណៈ សហប្រតិបត្តិការរួមគ្នាលើការវិនិយោគ ផលិតផលកាហ្វេសុខភាព “ឡាយហ្វ៍ កាហ្វេ” នៅមជ្ឈមណ្ឌល ថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី Tasanee Wanthong នាយកប្រតិបត្តិ នៃក្រុមហ៊ុន Vega Natural Thailand បានឱ្យដឹងថា ដោយមើលឃើញថា ទីផ្សារនៅកម្ពុជា មានភាពទូលំទូលាយ មានសេដ្ឋកិច្ចល្អហើយជាពិសេសពលរដ្ឋខ្មែរនិងថៃមួយចំនួន ស្ទើរដូចគ្នាទៅហើយ ដែលកំពុងប្រឈមជំងឺជាច្រើន ដោយក្នុងនោះ កើតជម្ងឺទឹកនោមផ្អែម, លើសឈាម, ក្រពះ ពោះវៀន និង លើសជាតិខ្លាញ់ជាដើម ។
លោកស្រីបានបញ្ជាក់ថា ឡាយហ្វ៍ កាហ្វេ (Life Coffee) ជាកាហ្វេសុខភាព ជាផលិតផលល្បីប្រចាំនៅប្រទេសថៃ មានក្លិនក្រអូបឈ្ងុយឆ្ងាញ់ជាប់ចិត្ត គ្មានជាតិស្ករ រសជាតិផ្អែមល្មម ចម្រាញ់ និងផ្សំបញ្ចូលគ្នា ពីផ្លែឈើជាច្រើនមុខ សម្បូរ ទៅដោយវីតាមីនB1-B12 ដែលមនុស្សត្រូវការជាប្រចាំ។ Life Coffee នាំចូលពីប្រទេសថៃ ដោយមានកាទទួលស្គាល់(GMP)ត្រឹមត្រូវស្របច្បាប់ ពីស្ថាប័នជំនាញ លើគ្រប់គ្រងហានិភ័យ, ប្រព័ន្ធគ្រប់គ្រងគុណភាព, ការគ្រប់គ្រងទីកន្លែង និងសម្ភារៈ, ការគ្រប់គ្រងផលិតភាព ,ការបណ្តុះបណ្តាលបុគ្គលិក និងសមត្ថភាព, ការប្តេជ្ញាចិត្តនៃការគ្រប់គ្រង និងការកែលម្អជាបន្តបន្ទាប់ ។
អត្ថប្រយោជន៍ ឡាយហ្វ៍ កាហ្វេ ជួយការពារ និងថែរក្សាភ្នែក, ជួយការពារក្រពះ ពោះវៀន , ជួយសម្រួលប្រព័ន្ធរំលាយអាហារ(បត់ជើងតូច និងធំបានស្រួល), ជួយការពារប្រព័ន្ធភាពស៊ាំក្នុងរាងកាយ (មិនអោយមានជម្ងឺផ្សេងៗមកបៀតបៀន), ជួយរក្សារាងកាយមានតុល្យភាព (ការពារពីជម្ងឺផ្តាសាយ), ជួយអោយឆ្អឹងរឹងមាំង, ជួយសម្រួលចលនាឈាម និង លើសឈាម ក្រពះពោះវៀន និងលើសជាតិខ្លាញ់, ជួយអោយសក់ និងស្បែកមានសំណើម, ជួយសម្រកខ្លាញ់ក្បាលពោះ (មិនធាត់), ជួយសម្រួលការគេង និងខួរក្បាល , ជួយពង្រឹងស្មារតីការចងចាំជាដើម ។
លោកស្រី អ៊ូច គីមហៀង អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ ទទួលបានសិទ្ធអាជីវកម្ម កាហ្វេសុខភាពបានបញ្ជាក់ផងដែរថា មូលហេតុដែលលោកស្រីសម្រេចចិត្ត ក្នុងការវិនិយោគបោះទុនផលិត និងនាំយកកាហ្វេសុខភាពមួយនេះមកកម្ពុជាដោយសារតែលោកស្រី ធ្លាប់ឆ្លងកាត់ មានជម្ងឺប្រចាំកាយ រហូតធ្លាប់ទៅព្យាបាលនៅប្រទេសថៃ មិនបាត់ឡើយ ប៉ុន្តែបែរជាមកជានិងធូរស្រាល ល្អប្រសើរមានសុខភាព ល្អដូចសព្វថ្ងៃនេះ ដោយសារតែការទទួលទាន “ឡាញហ្វ៍កាហ្វេ” ។
បន្ទាប់ពីចុះកិច្ចព្រមព្រៀង ជាមួយភាគីថៃ លោកស្រី ក៏បានប្រកាស ជ្រើសរើសតំណាងចែកចាយបន្ត នឹងត្រៀមក្រុមការងាររៀបផែនការណ៍ ក្នុងផ្សព្វផ្សាយអប់រំពលរដ្ឋខ្មែរឱ្យកាន់តែដឹងពី បញ្ហាសុខភាព ការការពារ ចំពោះការប្រឈមនឹងជម្ងឺផ្សេងៗ និង ពន្យល់ណែរនាំដល់ពលរដ្ឋឱ្យគួរយល់ដឹងពីរបបអាហារ ។ សម្រាប់ពុកម៉ែ បងប្អូនមានចម្ងល់ ឬបំណងរកស៊ី ជាតំណាងចែកចាយបន្ត អាចធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 098 233 456 និង 095 6666 27៕ ដោយ ៖ ប៉ូចគឹមសុខ