ភ្នាក់ងារWingម្នាក់ ចាញ់ល្បិចមកដកលុយអស់ ជិត៦៧ម៉ឺនបាត , រាយការណ៍ទៅ117 និងសមត្ថកិច្ចស្រាវជ្រាវចាប់បាន

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បាន បន្ទាប់ពីធ្វើសកម្មភាព ឆបោកនិងក្លែងឯកសារ ដកប្រាក់ពីភ្នាក់ងារវីងម្នាក់ បានលុយជិត៦៧ម៉ឺនបាត រួចគេចខ្លួនបាត់ ទម្រាំជនរងគ្រោះបានដឹង ទើបរាយការណ៍ទៅកាន់សមត្ថកិច្ច១១៧ ។ 

យោងតាមកំណត់ហេតុ Hot line 117 បានបង្ហាញថា កាលពីថ្ងៃទី២៤ ខែមករា​ ឆ្នាំ​២០២៣ នៅវេលាម៉ោង ១និង៤៥នាទីរសៀលក្រុមការងារមជ្ឈមណ្ឌ លប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះ ឈ្មោះ​ សេង​ គឹមសាន​ បានរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ពីករណីខាងលើ ដែលស្ថិតនៅភូមិអូរឬស្សី​ ឃុំបាក់ចិញ្ជៀន​ ស្រុកភ្នំក្រវាញ​  ខេត្តពោធិ៍សាត់​ ។ បន្ទាប់មកសមត្ថកិច្ច១១៧ បានបញ្ជូន ព័ត៌មានទៅប្រចាំបញ្ជា នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីអន្តរាគមន៍បន្ទាន់ ។ 

ក្រោយទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ បានបើកការស៊ើបអង្កេត សហការជាមួយនឹង ធនាគារវីង ឆែកកាមេរ៉ សុវត្ថិភាព នៅទីតាំងភ្នាក់ងា រវេរលុយវីង រួមទាំងលេខ ទូរស័ព្ទជនសង្ស័យ ដែលបានធ្វើប្រតិបត្តិ ការដកលុយ ។ 

កម្លាំងជំនាញបានកំណត់មុខសញ្ញា ដែលជនសង្ស័យ ឈ្មោះ យសវង្សរតនា (ហៅក្តី) អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ដំណាក់ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើប្រតិបត្តិការដកលុយ ពិតប្រាកដមែន ទើបឈានទៅឃាត់ខ្លួនបាន  នៅថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំនុចផ្លូវបំបែកកៅស៊ូ ស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ 

ជនរងគ្រោះ សេង គឹមសាន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ភ្នាក់ងារវីង បានរៀបរាប់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី ០២ខែមករា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានក្លែងបន្លំវិក័យបត្រ វេរលុយ ពីប្រទេសថៃ ដោយប្រើប្រាស់គណនីហ្វេសប៊ុកចំនួន០៣ និងលេខទូរស័ព្ទចំនួន០៤ខ្សែ ឆបោកយកលុយពីខ្លួន អស់ចំនួន ៦៦៧៥០០បាត(ប្រាក់ថៃ) ៕ ដោយ ៖ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *