ព្រះសីហនុ ៖ ស្ត្រីម្នាក់បានស្លាប់ដោយបុរសជាប្តីអារក សម្លាប់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាវេលាម៉ោង៨កន្លះយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារករណីប្រចណ្ឌ ។
សមត្ថកិច្ចក្រុងកោះរ៉ុង ឱ្យដឹងជាបឋមថា ស្រ្តីរងគ្រោះឈ្មោះ ឡុង ឡាប អាយុ ៣៣ឆ្នាំ ,ចំណែកជនសង្ស័យដែលត្រូវជាប្តី ឈ្មោះ ឆុន ប៊ុនឈន ភេទប្រុស អាយុ ៤៥ឆ្នាំ។ ពួកគេស្នាក់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនានេះ អាចផ្ដើម ឡើងដោយសារភ្លើងប្រច័ណ្ឌ។តែសមត្ថកិច្ចមិនបានបញ្ជាក់លម្អិតថា ករណីជម្លោះស្នេហាត្រីកោណនេះ មានជាប់ពាក់ព័ន្ធជាមួយនឹងគូភាគីខាងណានោះទេ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងញញួរដងឈើ ត្រូវបានបញ្ជូនទៅស្នងការខេត្តព្រះសីហនុកាលពីវេលាម៉ោង ១១ និង២០ នាទី ថ្ងៃខែដដែល ដោយរយៈអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ (GTVC)។
ចំពោះសាកសព ត្រូវបានរក្សាទុកកន្លែងកើតហេតុ រង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច័យ រួចនឹងប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ សំណាង៩៦)