ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន៣៤កញ្ចប់ នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំង ចុះបង្ក្រាបគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ឡូច លៀង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ៣៤កញ្ចប់ និង ទូរសព្ទដៃចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *