ភ្នំពេញ ៖ មានករណីបុរសម្នាក់បើកម៉ូតូទៅបុកគូទឡានក្រុង បណ្តាលឱ្យស្លាប់ម្នាក់ នាវេលាម៉ោង ០១និង១០នាទីយប់រំលងអធ្រាតឈានចូល ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្ពានលេខ៣ ផ្លូវជាតិលេខ៦អា ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះទោម ខែ ភេទប្រុស អាយុ២៦ឆ្នាំមានទីនៅភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ពាក់មួកសុវត្ថិភាព) ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-1157 ។សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបន្តថា មុនពេលកេីតហេតុជនរងគ្រោះចេញពីហូបចុកនៅរង្វង់មូលមច្ឆា រួចក៏ធ្វើដំណើរតាមផ្លូវជាតិលេខ៦ពីត្បូងទៅជេីង ដោយមានម៉ូតូ០២គ្រឿង គ្នា០២នាក់ ( បងប្អូន )។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានបុករថយន្តក្រុង មិនចាំម៉ាក និងផ្លាកលេខ ពីក្រោយពេញទំហឹង ដែលឈប់លើចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយរថយន្តគេចខ្លួន។ចំណែកប្អូនសពឈ្មោះទោម សុខខៃ ភេទប្រុស ជិះម៉ូតូHONDA C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1K-4189 គ្មានរបួស ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ជនរងគ្រោះបើកម៉ូតូលឿនពេក បុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់។បច្ចុប្បន្នរថយន្តនិងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅពេលក្រោយ ៕