ជនរងគ្រោះម្នាក់ទៀតបានផុតដង្ហើម សរុបបាត់បង់ជីវិត៣នាក់ ក្នុងគ្រោះអគ្គីភ័យឆេះហាង « កន្លែងថ្មី »

ភ្នំពេញ ៖ តាមប្រភពព័ត៌មានដែលទទួលបាន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នករងរបួសធ្ងន់ម្នាក់ទៀត បានផុតដង្ហើមហើយសរុបមានអ្នកបាត់បង់ជីវិត៣នាក់ ក្នុងគ្រោះអគ្គីភ័យ កាលពីវេលាម៉ោង​ ១០និង៤៥នាទីព្រឹក ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុចហាងយីហោ កន្លែងថី្ម ផ្លូវ១៣៨ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចឱ្យដឹងថា ហាងខាងលើ ជាប្រភេទសំណង់ ថ្មបេតុងប្រក់សង្ក័សី ទំហំ២០ម៉ែត្រ គុណ១៩ម៉ែត្រ មានម្ចាស់ហាង ឈ្មោះ ហុកទ្រី ភេទប្រុស អាយុ៣១ឆ្នាំ ។ មូលហេតុ ដែលផ្ដើមឱ្យមានគ្រោះអគ្គីភ័យនេះ មកពីជាងផ្សារដែក បង្កជាអគ្គីភ័យ ។ មនុស្ស២នាក់បានបាត់បង់ជីវិត បន្ទាប់មកមនុស្សម្នាក់ទៀត បានបាត់បង់ជីវិតក្រោយសង្គ្រោះអស់ពីលទ្ធភាព ។ 

តាមព័ត៌មានជរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបររត់តុ មានស្រុកកំណើតខេត្តកោះកុង ទី២ ឈ្មោះ កែម កូលីន ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរលក់កាហ្វេ មានស្រុកកំណើតខេត្តបាត់ដំបង និងទី៣ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបររត់តុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ ៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *