ស្គាល់អត្តសញ្ញាណនារីម្នាក់ដែលត្រូវឃាតករសម្លាប់ យកសពបោះចោលក្នុងដីឡូតិ៍ទំនេរ

ភ្នំពេញ ៖ នារីម្នាក់ដែលឃាតករសម្លាប់រួចយកសាកសពទៅបោះចោលនៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែងកាលពីម្សិលមិញ ពេលនេះបានស្គាល់អត្តសញ្ញាណហើយ ចំពោះឃាតករ សមត្ថកិច្ចកំពុងស្រាវជ្រាវរកយ៉ាងអសកម្មដោយសង្ឃឹមថា នឹងត្រូវចាប់ខ្លួនបាននៅពេលឆាប់ៗខាងមុខនេះ។

សមត្ថកិច្ចបានឱ្យដឹងថា សពនារីរងគ្រោះឈ្មោះអ៊ុន ស្រីល័ក (OUN SREYLEAK) អាយុ២៥ឆ្នាំស្នាក់នៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក សង្កាត់ជ្រោយចង្វារ ។ សពនារីរងគ្រោះត្រូវបានពលរដ្ឋដើរហាត់ប្រាណប្រទះឃើញ នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវឧកញ៉ាឌីប៉ូ ភូមិ-សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៧និង០៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។

ពុំមានសាក្សីណាម្នាក់ឃើញហេតុការណ៍ផ្ទាល់ភ្នែកឡើយ ប៉ុន្តែបើតាមសមត្ថកិច្ចជំនាញបានបង្ហើបឱ្យដឹងថា ឃាតករបានជិះឡានទៅទីនោះដើម្បីរុញទម្លាក់សាកសពចោលហើយបើករថយន្តគេចខ្លួនបាត់ ដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ។

ប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា «នារីរងគ្រោះស្លាប់ដោយវាយក្បាល និងខ្ទប់ដង្ហើម ជាអំពើឃាតកម្ម»។សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *