ប្រទះឃើញសពនារីម្នាក់ ត្រូវឃាតករសម្លាប់យកទៅបោះចោលនៅដីទំនេរ

ភ្នំពេញ ៖ សពនារីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានពលរដ្ឋដើរហាត់ប្រាណប្រទះឃើញ នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវឧកញ៉ាឌីប៉ូ ភូមិ-សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៧និង០៥នាទី ថ្ងៃទី១០ ខែមិនាឆ្នាំ២០២៥ ដោយសមត្ថកិច្ចជំនាញសន្និដ្ឋានថា «អាចឃាតករសម្លាប់»យកមកទម្លាក់ចោល។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា សាកសពជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ ភេទស្រី មានស្នាមចាក់សាក់រូបស្លាប និងអក្សរOun leakនៅកំភួនដៃ។ ចំណែកជនសង្ស័យពុំទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

ពុំមានសាក្សីណាម្នាក់ឃើញហេតុការណ៍ផ្ទាល់ភ្នែកឡើយ ប៉ុន្តែបើតាមសមត្ថកិច្ចជំនាញបានបង្ហើបឱ្យដឹងថា ឃាតករអាចជិះឡានទៅទីនោះ ហើយកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ។

ប្រភពបឋមពីសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះអាចស្លាប់ដោយវាយក្បាល និងខ្ទប់ដង្ហើម ជាអំពើឃាតកម្ម»។សាកសពតម្កល់នៅវត្តស្ទឹងមានជ័យ៕(ដោយ BBN)

Leave a Reply

Your email address will not be published. Required fields are marked *