ភ្នំពេញ ៖ បុរសម្នាក់ដែលបានធ្លាក់ពីលើអគារ SKYLINEកម្អស់២៧ជាន់បានបាត់បង់ជីវិតភ្លាមៗតាំងពីថ្ងៃទី៨មីនាកន្លងទៅ ហើយមានការនិយាយខុសៗគ្នា ខ្លះថាជនជាតិចិន ខ្លះថាជនជាតិអាស៊ីផ្សេងទៀត ហើយធ្លាក់ពីជាន់ទី៨ឬទី១០។ល។ ,បន្ទប់ពីBBN បានចុះសាកសួរទេីបដឹងថា បុរសដែលធ្លាក់ពីលើអគារកម្ពស់២៧ជាន់ជាជនជាតិខ្មែរមានប្តីជាជនបរទេស(ប្រុសស្រឡាញ់ភេទដូចគ្នា)។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសដែលធ្លាក់ពីលើអគារ SKYLINEកើតឡើងកាលពីវេលាម៉ោងប្រមាណ១០កន្លះព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៥ ពីចំណុចបន្ទប់លេខ២៧០៨ ជាន់ទី២៧ អគារSKYLINE ផ្លូវលេខ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ណេន ណារ៉ាន ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិបឹងប៉ិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មកស្នាក់នៅបន្ទប់លេខ២៧០៨ខាងលើ ។ ចំណែកមិត្តប្រុសជនរងគ្រោះឈ្មោះVAN DEN BROECK ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិប៊ែលហ្សិក ស្នាក់នៅបន្ទប់លេខ២៧០៨ ជាន់ទី២៧អគារSKYLINE ជាមួយគ្នា។
បើតាមប្រភពពីមិត្តប្រុសជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា គាត់និងជនរងគ្រោះជាមនុស្សស្រឡាញ់ភេទដូចគ្នាហើយរស់នៅជាមួយគ្នារយៈពេលជាង១១ឆ្នាំមកហើយ,កន្លងមកជនរងគ្រោះបានទៅពិនិត្យសុខភាពឃើញថាមាន«ជំងឺហារីកក្រពះពោះវៀន»ទើបគាត់បានជួយចេញលុយព្យាបាលជនរងគ្រោះ និងបានលក់ខុនដូរមួយបន្ទប់ដើម្បីមើលជំងឺជនរងគ្រោះ។ ក្នុងអំឡុងពេលរស់នៅខុនដូមុន ជនរងគ្រោះធ្លាប់ព្យាយាមធ្វើអត្តឃាតលោតពីលើបន្ទប់ប្រហែល៤-៥ដង តែគាត់បានដឹងទាន់ក៏បានជួយជាបន្តបន្ទាប់មក។

មិត្តប្រុសដដែលបន្តថា នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ គាត់បានភ្ញាក់ចេញពីបន្ទប់ឃើញជនរងគ្រោះនៅក្នុងបន្ទប់ហើយបានហូបបាយរួចចូលទៅងូតទឹកវិញ។នៅវេលាម៉ោងប្រហែល១០កន្លះ ក្រោយងូតទឹករួចគាត់បានចេញពីបន្ទប់ទឹកមិនឃើញជនរងគ្រោះ ហើយមិនបានចាប់អារម្មណ៍ឃើញកូនសោបន្ទប់មួយទៀត ទើបគិតថាជនរងគ្រោះទៅក្រៅ។ប្រហែលកន្លះម៉ោងក្រោយគាត់ក៏បានរៀបចំខ្លួនចេញទៅផឹកកាហ្វេនៅម្ដុំផ្សារកណ្ដាល។ លុះដល់វេលាម៉ោងប្រហែល៣រសៀល គាត់ត្រឡប់មកបន្ទប់វិញឃើញមានសមត្ថកិច្ចនៅក្នុងបន្ទប់របស់គាត់ទើបដឹងថាជនរងគ្រោះលោតចេញពីបន្ទប់ស្លាប់បាត់ទៅហើយ។
ចំណែកសមត្ថកិច្ចវិញក៏បានបញ្ជាក់ដែរថា «ស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ គឺអត្តឃាតលោតចេញពីបន្ទប់ជាន់ទី២៧»៕(ដោយ BBN)
