ព្រះវិហារ ៖ សមាគមរាជសីហ៍សាខាខេត្តព្រះវិហារ បាននាំយកអំណោយជូនដល់លោកយាយម្នាក់ពិការភ្នែកទាំងពីររស់នៅជាមួយកូនស្រីម្នាក់កំពុងការខ្វះខាតជីវភាពយ៉ាងខ្លាំង រស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែបខេត្តព្រះវិហារ នាថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោក ឆេង សុខម៉េង ប្រធានស្តីទីសមាគមរាជសីហ៍សាខាខេត្តព្រះវិហារបានឱ្យដឹងថា រូបលោក អមដំណើដោយលោកស្រី ចែន ម៉ូលីកា អនុប្រធានអចិន្រ្តៃយ៍សាខា លោក ង៉ែត សុផល អនុប្រធានសាខា និងលោក ទ្រី ពិសិដ្ឋប្រធានអនុសាខាស្រុកជាំក្សាន្ត ព្រមទាំងសហការីផង ដោយមានការអញ្ជើញចូលរូមពីសំណាក់អាជ្ញាធរដែនដី បាននាំយកអំណោយជូនដល់លោកយាយ ស៊ម មី អាយុ៨០ឆ្នាំ ដែលពិការភ្នែកទាំងសងខាង រស់នៅជាមួយកូនស្រីម្នាក់កំពុងជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង រស់នៅភូមិកំពុងស្រឡៅ ឃុំកំពុងស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

លោកបន្តថា អំណោយមានដូចជា ៖ ១-អង្ករចំនួន៥០គីឡូក្រាម, ២-មីម៉ាម៉ា១កេសតូច,៣-ទឹកបរិសុទ្ធវីតាល់១កេស,៤-ត្រីខកំប៉ុង១យួរ, ៥-ទឹកត្រី១យួរ,៦-ទឹកសុីអុីវ១យួរ, ៧-អំបិល១គីឡូក្រាម, ៨-ស្ករស១គីឡូក្រាម,៩-ទឹកដោះគោខាប់២កំប៉ុងនិង ១០-ថវិកា១០មុឺនរៀល។សរុបថវិកាចំនួន ៣៦៩០០០រៀល(៣សែនប្រាំមួយម៉ឺនប្រាំបួនពាន់រៀល)។

លោកយាយស៊ម មីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានជួយសម្រួលទុក្ខលំបាកគ្រួសាររូបគាត់ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕(ដោយ ទ្រី ពិសិដ្ឋ)


