ត្រាំទាមទារឱ្យពិភពលោកទម្លាក់អត្រាការប្រាក់ និង ទម្លាក់ថ្លៃប្រេង

ស.រ.អា. ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាមទារឱ្យអង្គការ OPEC បញ្ចុះតម្លៃប្រេង និង ឱ្យពិភពលោកទម្លាក់អត្រាការប្រាក់នៅក្នុងសុន្ទរកថាទៅកាន់អ្នកដឹកនាំធុរកិច្ច និងនយោបាយពិភពលោក ហើយបានព្រមានពួកគេថា ពួកគេនឹងប្រឈមមុខនឹងពន្ធ ប្រសិនបើពួកគេផលិតផលិតផលរបស់ពួកគេនៅគ្រប់ទីកន្លែង តែមិនព្រមមកសហរដ្ឋអាមេរិក។

លោកត្រាំបាននិយាយតាមរយៈវីដេអូទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃទី ២៣ ខែមករាថា «ខ្ញុំនឹងទាមទារឱ្យមានការទម្លាក់អត្រាការប្រាក់ភ្លាមៗ ហើយដូចគ្នានេះដែរ ពួកគេគួរតែទម្លាក់វាទូទាំងពិភពលោក។ខ្ញុំ​ក៏​នឹង​ស្នើ​ឲ្យ​អារ៉ាប៊ីសាអូឌីត និង​ អង្គការ Opec ទម្លាក់​តម្លៃ​ប្រេង​ផង​ដែរ»។

ការកត់សម្គាល់នេះ ដែលធ្វើឡើងជាលើកដំបូងរបស់លោកត្រាំចំពោះមេដឹកនាំពិភពលោកនៅក្នុងអាណត្តិប្រធានាធិបតីរយៈពេល ៤ ថ្ងៃរបស់គាត់ គឺជំរុញដល់សារដែលថាអាណត្តិទីពីររបស់គាត់នឹងមិនអនុវត្តតាមបទដ្ឋានទីផ្សារសេរីទាំងនៅក្នុងសហរដ្ឋអាមេរិក និង ខាងក្រៅនោះឡើយ។

ត្បិតមានការអត្ថាធិប្បាយយ៉ាងម៉ឺងម៉ាត់លើពន្ធដែលគាត់ចង់ដាក់ក៏ពិតមែន ក៏ប៉ុន្តែគាត់មិនបានផ្តល់ភាពជាក់លាក់ណាមួយនោះឡើយ នៅពេលដែលទីផ្សារកំពុងអង្រួនដោយសារតែផែនការរបស់គាត់។

តម្លៃប្រេងប្រែជាអវិជ្ជមាននៅពេលដែលលោកត្រាំនិយាយ ខណៈពេលដែលប្រាក់អឺរ៉ូបានធ្លាក់ចុះ ហើយប្រាក់ដុល្លារអាមេរិកស្ថិតនៅចន្លោះរវាងការកើនឡើង និងការខាតបង់ធៀបនឹងកញ្ចប់រូបិយប័ណ្ណបរទេសនានា។

សន្ទស្សន៍ S&P 500 នៃភាគហ៊ុនអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅពេលត្រាំនិយាយដូចខាងលើ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *