គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបាត់បង់ជីវិតម្នាក់ នៅសង្កាត់ក្បាលកោះយប់មិញ

ភ្នំពេញ ៖ ម៉ូតូមួយគ្រឿង បើករេចង្កូតទៅបុករថយន្តកំពុងជិះទិសដៅបញ្រ្ចាស់គ្នា បណ្តាលឱ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងមានម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DB-4329 តាមបណ្ដោយផ្លូវជាតិលេខ ១ ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាក្នុងល្បឿនលឿន ,ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកជាមួយរថយន្តម៉ាកតូយូតា ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W-7137 បើកតាមបណ្តោយផ្លូវជាតិលេខ ១ ទិសដៅពីកេីតទៅលិច បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ។ ចំណែកស្ត្រីម្នាក់ជាម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំ ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះវាស់វែងយកម៉ូតូទៅរក្សាទុក ,ចំណែកឯសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍គិតពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់មានរហូតទៅដល់ជិត ១០នាក់ហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋមេត្តា បង្កើននូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលបើកបរយានយន្ត ឬទោចក្រយានយន្តលើដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍៕ (ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *