បុរសម្នាក់សង្ស័យស្រវឹងបើកម៉ូតូលឿនពេកជ្រុលបុកដើមឈើស្លាប់

សៀមរាប ៖ បុរសម្នាក់សង្ស័យស្រវឹង ហើយបើកម៉ូតូលឿនពេកជ្រុលបុកដើមឈើបណ្តាលឱ្យស្លាប់ភ្លាមៗ កើតឡើងនៅលើផ្លូវផ្ទះក្រហម ត្រង់ចំណុចមុខឈាងខាងលិចបាឡុងអង្គរ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប វេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥។ 

សមត្ថកិច្ចនិយាយថា ម៉ូតូ Honda ADV 160cc ពណ៌ស៊ីម៉ង់ត៍ ពាក់ស្លាកលេខ សៀមរាប 1AS-4898 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹង និង បើកបរក្នុងល្បឿនលឿន ដួលហើយបុកខ្ទប់ជាមួយដើមឈើ បណ្ដាលឱ្យបុរសនោះស្លាប់ភ្លាមៗ តែម្តង។

សមត្ថកិច្ចនិយាយបន្តថា អ្នកបើកបរម៉ូតូខាងលើ ឈ្មោះ ពុទ្ធ ចិត្រា មានមុខរបរជាបុគ្គលិកនៅព្រលានយន្តហោះថ្មីលំនៅបច្ចុប្បន្ន ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នសមត្ថកិច្ចបានយកម៉ូតូរក្សាទុក ហើយសពប្រគល់ឱ្យក្រុមគ្រួសារធ្វ់បុណ្យតាមប្រពៃណី៕(ដោយ SAKARA)

Leave a Reply

Your email address will not be published. Required fields are marked *