ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តមួយគ្រឿងបើកបរដោយមនុស្សស្រីមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ម្នាក់បានដឹកបុរសម្នាក់យកមកភ្លុងចោលនៅមុខខ្លោងទ្វារវត្តសុភាឃួន ខណៈពេលប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់នោះបានដេកស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវសហព័ន្ធរុស្ស៊ី មុខវត្តទួលសុភាឃួន ភូមិពករៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រមាណ០១ អធ្រាត្រ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១០មករាឆ្នាំ២០២៥។
សមត្ថកិច្ចនិយាយថា សពបុរសនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។សាកសពពាក់អាវដៃវែង ស្លៀកខោជើងវែង ខ្លួនប្រាណ ដៃជើង ខោអាវប្រឡាក់ដី និងក្អែល ។ នៅលើខ្លួនសាកសពខ្លួនប្រាណដៃជើងមានដំប៉ៅរមាស់គ្រាមៗជាច្រើនកន្លែង។
យោងតាមការបំភ្លឺពីសាក្សីឈ្មោះ ផាន់ អូន ភេទស្រី បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល០៨ព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ នាងខ្ញុំបានបោកសម្អាតតាមផ្លូវដល់មុខក្លោងទ្វារសុភាឃួនស្រាប់ឃើញមានមនុស្សប្រុសម្នាក់ដេកស្លាប់នៅខាងក្រោយរូបសំណាក់ នាងខ្ញុំក៏បានផ្ដល់ដំណឹងឱ្យសមត្ថកិច្ចតែម្តង។
បើយោងតាមការមើលកាមេរ៉ាសុវត្ថិភាពបង្ហាញថា នៅវេលាម៉ោង០៩និង៥៨នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ឃើញមានរថយន្ត១គ្រឿងបានបើកដឹកជនរងគ្រោះមកដល់ខាងមុខក្លោងទ្វារវត្តសុភាឃួន ហើយក៏មានអ្នកជួយគ្រាជនរងគ្រោះចុះពីលើរថយន្ត មកអង្គុយនៅខាងមុខក្លោងទ្វារវត្ត រួចបានឡើងលើរថយន្តជិះចេញទៅបាត់, ហើយជនរងគ្រោះក៏បានងើបដើរទៅដេកខាងក្រោយរូបសំណាក់មុខក្លោងទ្វារវត្ត។
បើតាមសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា «ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង។សាកសពប្រគល់ឱ្យនគរបាលមូលដ្ឋានដើម្បីបន្តនីតិវិធី៕(ដោយ BBN04)