កីឡារស់ក្នុងសន្តិភាព ! ថ្នាក់ដឹកនាំសមាគមរាជសីហ៍ និងប្រតិភូមកពីកូរ៉េចំនួន២៨រូប ប្រកួតកីឡាបាល់ទាត់វ័យចាស់ ដើម្បីបង្កើនមិត្តភាព និងសាមគ្គីភាព

ដើម្បីសបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ក៏ដូចជាការបង្កើននូវមិត្តភាពនិងសាមគ្គីភាព សមាគមរាសីហ៍បានអញ្ជើញប្រតិភូកូរ៉េខាងត្បូងចំនួន២៨រូប មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់និងមួយផ្នែកទៀត ចង់ឱ្យប្រតិភូបានឃើញច្បាស់ពីស្នាមញញឹមរបស់ប្រជាជនកម្ពុជានិងការអភិវឌ្ឍន៍របស់ប្រទេសយើងដោយផ្ទាល់។ 

ដូចដែលបានគ្រោងទុក ប្រតិភូនិងក្រុមបាល់ទាត់ PETER.FC KOREA បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំនិងសមាជិកសមាគមរាជសីហ៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

អញ្ជើញទទួលប្រតិភូនាពេលនោះ ដឹកនាំលោក ថោង សុខាំភូ អគ្គលេខាធិការ សមាគមរាជសីហ៍ តំណាង ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាសីហ៍ អមដំណើរដោយ លោកហុង ស៊ីទិត ប្រធានសមាគមរាជសីហ៍សាខាសាធារណរដ្ឋកូរ៉េខាងត្បូង រួមជាមួយថ្នាក់ដឹកនាំ និងសហការី សមាគមរាជសីហ៍ សាខាសាធារណរដ្ឋកូរ៉េ។ 

លុះនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ការប្រកួតបាល់ទាត់មិត្តវ័យចំណាស់ រវាងក្រុមប្រតិភូនិងសមាគមរាជសីហ៍ បានចាប់ផ្ដើមនៅតារាងបាល់ទាត់ ហ៊ុនសែន ប៊ុនរ៉ានី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ឯកឧត្តមប្រធាន ស៊ូម សារឿន រួមជាមួយថ្នាក់ដឹកនាំនិងក្រុមបាល់ទាត់វ័យចំណាស់របស់សមាគមរាជសីហ៍ បានស្វាគមន៍និងបដិសណ្ឋារកិច្ចទៅវិញទៅមកយ៉ាងកក់ក្តៅ ជាមួយប្រតិភូក្រុមបាល់ទាត់ PETER.FC កូរ៉េ បន្ទាប់មកក្រុមទាំងពីរ បានប្រកួតជាលក្ខណៈមិត្តភាព ដើម្បីផ្លាស់ប្តូរបច្ចេកទេស ក្នុងនាមជាកីទ្បាករវ័យចាស់ដូចគ្នា ។

ចប់ការប្រកួត ឯកឧត្តមប្រធាន បានអញ្ជើញកីទ្បាករទាំងអស់ ទទួលទានអាហារពេលល្ងាចរួមគ្នា ប្រកបដោយភាពសប្បាយរីករាយ មិត្តភាព សាមគ្គីភាព និងភាពស្និទស្នាលបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *