រថយន្តមួយគ្រឿងបើកសុខៗស្រាប់តែឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ រថយន្តមួយគ្រឿងធ្វើដំណើរតាមផ្លូវសុខៗស្តាប់តែឆ្លងចរន្តឆេះសន្ធោសន្ធៅផ្អេីលពលរដ្ឋជិតខាងនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្លាក់រួចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៦:៤០នាទីយប់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង ភូមិចំការឪឡឹក២សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ 09 2-0042 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងខណៈពេលបើកបរមកដល់ចំណុចខាងលើស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆេះផ្នែកខាងមុខនៃរថយន្តយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរតៃកុងរថយន្តក៏បានបើកទ្វារ យកកូនតូចពីរនាក់រត់ចេញ មកក្រៅស្រែកឲ្យនាក់ជិតខាងជួយ ខ្លះទាញធុងទឹកមកជួយពន្លត់ខ្លះទៀតទាញបំពង់ពន្លត់អគ្គិភ័យចេញពីផ្ទះរៀងខ្លួនមកជួយបាញ់ពន្លត់តែភ្លើងឆេះខ្លាំងពេកមិនអាចទប់ស្កាត់នៅអណ្តាតភ្លើងបានក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។

ក្រោយពេលកេីតហេតុបន្ទាប់ពីខាងរថយន្តបង្ការពន្លត់អគ្គីភ័យមកបាញ់ចំនួន១រថយន្តភ្លេីងក៏រលត់អស់ទាំងស្រុងខាងសមត្ថកិច្ចបានអោយម្ចាស់ស្ទូចអូសយកទៅជួសជុលខ្លួន៕