ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ , ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ រហូតឃាត់បានជាបន្តបន្ទាប់ចំនួន០៦នាក់ ។
នគរបាលបានឱ្យដឹងទៀតថា លុះនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០៥នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន ទី១៖ឈ្មោះ ញុឹក ពៅវេហា ឃាត់ខ្លួនត្រង់ចំណុច ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ទី២៖ឈ្មោះ ជៀង មករា អាយុ៣២ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញទី៣៖ឈ្មោះ នី ណា ហៅMMO ឃាត់ខ្លួនត្រង់ចំណុច ឃុំជាំសង្កែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ. ទី៤៖ឈ្មោះ អ៊ូ រីម ឃាត់ខ្លួនត្រង់ចំណុច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ. ទី៥៖ឈ្មោះ ស វាសនាទី៦៖ឈ្មោះ ស៊ុន រ៉ាធិ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០និង០០នាទី ឈានចូលថ្ងៃទី២១ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពហិង្សាដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីជនរងគ្រោះឈ្មោះ MOHMMA ABU TAHER ភេទប្រុស ជនជាតិបង់ក្លាដេស បណ្តាលឲ្យរងរបួស។
បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យខាងលើ បានជិះរថយន្ត១គ្រឿង ម៉ាក PRUIS គេចខ្លួនពីកន្លែងកើតហេតុ ចំពោះសម្ភារៈបាត់បង់រួមាន៖ ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ចំនួន ៧៥០ដុល្លារ និងកាតមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕