នគរបាលសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យប៉ុនប៉ងឃាតកម្មនិងប្លន់ចំនួន ៤នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែ ធ្នូ ២០២៤ នេះនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យចំនួន៤ នាក់ក្នុងនោះម្នាក់ពាក់ព័ន្ធប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់)នៅក្នុងដង្កោ និង៣នាក់ទៀត កាប់ប្លន់យកម៉ូតូ នៅខណ្ឌព្រែកព្នៅ។

ជនសង្ស័យដែលបង្ហាញមុខ ទី១.ឈ្មោះ អ៊ុត ឆេងហ៊ត ភេទ ប្រុស ឆ្នាំកំណើត១៩៨៨ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តក ណ្តាល ជាជនដៃដលប៉ុនប៉ងឃាតកម្ម,ចំណែក៣នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ១.ឈ្មោះ-ឈ្មោះ ធា គ្រី ហៅ ម៉ារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់) ។២-ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ បេតុង ភូមិជំរៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជនដៃដល់) និង៣-ឈ្មោះ ហាក់ ឆាយ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទទួលផលចោរកម្ម) ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ
បានអោយដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមស ថេតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ព្រមទាំងនគបាលអធិការដ្ឋានខណ្ឌដង្កោនិងអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ប៊ុន សត្យាបានហើយដឹងទៀតថាជនសង្ស័យចំនួន ០៤ នាក់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ចំនួន ០២ ករណីករណីទី១ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទី ។

ជនសង្ស័យ ឈ្មោះ អ៊ុត ឆេងហ៊ត ភេទ ប្រុស ឆ្នាំកំណើត១៩៨៨ ជន ជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យកាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤  នៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង ។

លោកឧត្តមសេនីយ៍ប៊ុន សត្យាបានអោយដឹងទៀតថា
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(យកកាំបិតប៉័ង តោ កាប់ជនរងគ្រោះដាច់ដាច់រយះកំភួនដៃឆ្វេងរងរបួសដេរចំនួន ០៧ ផ្ទេរ ប្លន់យកម៉ូតូម៉ាកស៊ុយបហ្ស៊ីយគីនិច ពណ៌ ទឹកក្រូច សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រះវិហារ១០-៣៤១៩) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិ គោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤៕BBN96