ឃាត់ខ្លួនក្មេងទំនើងម្នាក់ប្រគល់ឱ្យសមត្ថកិច្ច ក្រោយយកដុំថ្មគប់លើនារី KTV

ភ្នំពេញ: ម្ចាស់ហាងKTV យីហោ ពិភពសំនៀង មួយកន្លែងនាំគ្នាឃាត់ខ្លួនបានក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួកផ្សេង ដែលបាននាំគ្នាធ្វើសកម្មភាពយកដុំថ្មមកគប់លេីនារីបម្រើការបង្កអោយមានរបួសស្នាម។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បេីយោងតាមប្រភពព័ត៌មានបញ្ជាក់ ពីម្ចាស់ហាងបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី១០ខែឆ្នាំដដែលក្រុមក្មេងទំនើងទាំងនោះ មានគ្នាជាច្រើនអ្នកជិះម៉ូតូជាច្រើនគ្រឿង បាននាំគ្នាយកដុំថ្មមកគប់កន្លែងកេីតហេតុម្ដងរួច មកហើយតែមិនអ្នក រងរបួសនោះទេបន្ទាប់មកក្រុមក្មេងទាំងនោះ បានជិះរត់គេចខ្លួនទៅបាត់អស់លុះវេលាម៉ោងខាងលើស្រាប់តែលេចមុខក្រុមជន ទាំងនេះមកធ្វើសកម្មភាពម្ដងទៀតដោយយកដុំថ្មជាច្រើនគប់ មកចំនារីដែលបម្រើម្នាក់នឹកបុរសម្នាក់បណ្ដាលឲ្យរងរបួសជើងរួចហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ប្រភពបានបន្តថា ភ្លាមៗពួកគេបាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ប្រដេញ​ពី​ក្រោយ​ជា​ច្រើន​ម៉ែត្រ​រហូត​ទាន់​ចាប់​ឃាត់​ខ្លួន​បាន​ម្នាក់​នឹង​ម៉ូតូ​១គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សង់​០១៧ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC-5383នាំ​មក​កន្លែង​វិញ​ចំណែក​បក្ខពួក​ផ្សេង​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​ចោល​បាត់​ស្រមោល​អស់​ក្នុង​នោះ​ផង​ដែរ​ជន​សង្ស័យ​ខាង​លើ​ត្រូវ​បាន​ម្ចាស់​ហាង​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជេីង​ម្នាក់​រួច​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​យក​ទៅ​សួរ​នាំ​ ។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌអធិការខណ្ឌពោធិសែនជ័យដេីម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់ ៕