ភ្នំពេញ ៖ជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធនឹងករណីលួចយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងកាន់កាប់អាវុធដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បង្ហាញមុខ រួចបញ្ជូនខ្លួនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។
លោកវរសេនីយ៍ទោ វ៉ាន រតនា អធិការរងនៃអធិការដ្ឋាននគរបាលបានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ គឺជាមុខសញ្ញា លួចយ៉ាងសកម្ម និងកាន់កាប់អាវុធដោយខុសច្បាប់ ។ ហើយក្រុមនេះធ្វើសកម្មភាពពេលយប់ ដោយប្រើប្រាស់រម៉កម៉ូតូ ជិះចល័ត លួចសម្ភារៈរបស់ប្រជាពលរដ្ឋ គ្រប់ប្រភេទ និងមានសម្ភារៈ កន្រ្តៃកាត់ដែក កូនសោរកាច់ករ កាំបិត ផងដែរ។
លោកអធិការរងបានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៨នៃអធិការដ្ឋានបានល្បាតបួនស្ទាក់នៅក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ខណៈកំពុងល្បាតនោះក៏ប្រទះឃើញក្រុមជនសង្ស័យចំនួន០៥នាក់កំពុងជិះម៉ូតូរម៉កធ្វើដំណើរតាមផ្លូវលេខ៣៣៦ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា មានការសង្ស័យកម្លាំងបានធ្វើការ នាំមកអធិការរួចឆែកមើល មានសម្ភារៈ សម្រាប់ធ្វើសកម្មភាព។
គួរំលឹកផងដែរ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដកហូតសម្ភារៈរួមមាន កាំបិតសាំងគីមដងរុំក្រណាត់ចំនួន១, រណាអារដែក, ដង្កាប់ដងជ័រពណ៌ក្រហមនិងខ្មៅ,កន្រ្តៃកាត់ខ្សែភ្លើង, កន្រ្តៃកាត់ដែក,ដែកលួសសំរាប់ឆ្កឹះសោរ, ដែកចុងស្រួចដងឈើ, ដែកឆាបចុងស្រួចចំនួន២ និងក្រាមសថ្លា១កញ្ចប់តូចនិងឧបករណ៌ប្រើប្រាស់សារធាតុញៀន។ សូមបញ្ជាក់ផងដែរ ក្រុមជនសង្ស័យទាំង០៥នាក់នេះ មានសារធាតុញៀន។
សូមបញ្ជាផងដែរ លោក ថេង សុថុល អភិបាលនៃគណះអភិបាលខណ្ឌ៧មករា និងជាប្រធានគណះបញ្ជាការឯកខណ្ឌ តែងណែនាំ ក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ចក្រោមឪវាទ បន្តយកចិត្តទុកដាក់ ល្បាតពួនស្ទាក់ រក្សារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ៕ ដោយ BBN96