ភ្នំពេញ៖ នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះរៀបចំតាមបណ្ដោយផ្លូវលេខ២១៥ ដែលកន្លងមកចំណុចនេះក្រុមអ្នករត់តាក់ស៊ីបានយកផ្លូវសាធារណៈធ្វើជាបេនឡានចតរថយន្តជាអាណាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ដល់ដំណើរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជា ពីលោកវរសេនីយ៍ទោ ជុន ប៊ុនណានអធិការនគរបាលខណ្ឌ៧មករា ឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្ដាប់ធ្នាប់ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្ដោយផ្លូវលេខ២១៥ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា កន្លែងបេងឡានមិនរៀបរយ បង្កការកកស្ទះចរាចរណ៍ដល់ពលរដ្ឋ។
ក្នុងនោះដែរ លោក អធិការនគរបាលខណ្ឌ៧មករា បាន ឲ្យដឹងថាចំពោះទីតាំងត្រង់ចំណុចស្តុបផ្សារដេប៉ូ ជាទីតាំងប្រជុំជន និងក្បែរផ្សារដេប៉ូផងដែរ កន្លងមកក្រុមអ្នករត់តាក់ស៉ីបានយកផ្លូវសាធារណះ ធ្វើជាបេនឡាន បង្កភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ ដូច្នេះឲ្យកម្លាំងនគរបាលជំនាញចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំ ដោយណែនាំឲ្យក្រុមឡានតាក់ស៊ីទាំងអស់រកទីតាំងថ្មី។ ក្នុងករណីនៅតែបន្តមកចតបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរទៀត នោះកម្លាំងនិងចាត់វិធានការ ឃាត់រថយន្តរក្សាទុកតែម្ដង។
ជាចុងក្រោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានសំណូមពរដល់ជាពលរដ្ឋក៏ដូចជាអាជីវករទាំងអស់នៅក្នុងមូលដ្ឋានសូមចូលរួមរក្សាបរិស្ថានអានាម័យ ជាពិសេសរក្សាចិញ្ចើមផ្លូវដើម្បីសណ្ដាប់ធ្នាប់ល្អប្រសើរទាំងអស់គ្នាជារៀងបង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរដោយយានយន្ត និងអ្នកធ្វើដំណើរដោយថ្មើរជើងផងដែរ៕