ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រដ្ឋបាលខណ្ឌ៧មករា ជួបសំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌ បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូននិងណែនាំឲ្យធ្វើដំណើរ ទីជិតទីឆ្ងាយ សុខសុវត្ថិភាព។
ការសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា។
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាយោបល់ខណ្ឌ៧មករា បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុងស្រុក មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នខ្ពស់ក្នុងការ បើក បរយានយន្ដ និងអ្នកបើកបរម៉ូតូទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ ចរាចរណ៍ ក្នុងពេលបើកបរ និងជាពិសេសពេលចេញពីផ្ទះត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ បង្ការគ្រោះអគ្គិភ័យ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ពិធីនេះផងដែរ រដ្ឋបាលខណ្ឌ៧មករា បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ដល់ថ្នាក់ថឹកនាំ មន្ត្រីទាំងអស់ផងដែរ។
ជាចុងក្រោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ នាឱកាសបុណ្យភ្ជភ្ជុំបិណ្ឌ ប្រណៃជាតិខ្មែរ សូមប្រដោយសុខសុវត្ថិភាព ទាំងទីជិតទីឆ្ងាយ ទីវត្តអារាម ស្រុកកំណើត ប្រកបដោយ ដោយសេចក្តីសប្បាយរីករាយ៕ ដោយ សំណាង៩៦