សមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំអំណោយផ្តល់ជូនគ្រួសារមួយខ្វះខាតជីវភាពយ៉ាងខ្លាំង នៅឃុំស្រអែម

ជាំក្សាន្ត, ព្រះវិហារ ៖ អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត នៃសាខាខេត្តព្រះវិហារ ដឹកនាំដោយលោកឆេង សុខម៉េង ប្រធានអនុសាខា បាននាំយកអំណោយជាសម្ភារនិងថវិកាមួយចំនួន ជូនដល់គ្រួសារមួយ មានកូន៥នាក់ក្នុងបន្ទុកជួបការលំបាកខ្វះខាតជីវភាពយ៉ាងខ្លាំង នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៤នេះ ។

លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោក ព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា តំណាងលោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ អមដំណើរដោយលោកស្រី ចែន ម៉ូនីកា និងលោក ទ្រី ពិសិដ្ឋ អនុប្រធានអនុសាខា ព្រមទាំងសហការី បាននាំយកអំណោយជាសម្ភារនិងថវិកាមួយចំនួន ជូនដល់ស្ត្រីឈ្មោះ ញ៉ច ឡា អាយុ៣២ឆ្នាំនិងប្តីឈ្មោះជុំ ថា អាយុ៣៥ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុកមានជីវភាពខ្វះខាតយ៉ាងខ្លាំង រស់នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលអំណោយពីសមាគមរាជសីហ៍ ។

អំណោយដែលផ្តល់ជូនរួមមាន ១-អង្ករ ២ការុងតូច ស្មើនឹង៥០គីឡូក្រាម,២-ទឹកត្រី ១យួរ, ៣-ទឹកស៊ីអ៊ីវ១យួរ, ៤-ទឹកបរិសុទ្ធ១កេស,៥-មី១កេសតូច, ៦-ត្រីខ១ យួរ, ៧-ប៊ីចេង១កញ្ចប់, ៨-ស្ករស១គីឡូក្រាម, ៩-អំបិល១គីឡូក្រាម, ១០-ភួយ ១(ជំនួយសប្បុរសជន),១១-មុង១  (ជំនួយសប្បុរសជន)និង១២-ថវិកា១០ម៉ឺនរៀល ។ សរុបថវិកាទាំងអស់ចំនួន៣៦៩៥០០រៀល(បីសែនប្រាំមួយម៉ឺនប្រាំបួនពាន់ប្រាំរយរៀល)។

ស្ត្រីឈ្មោះញ៉ច ឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខ និងជួយឧបត្ថម្ភជាស្បៀង សម្ភារ និង ថវិកាមួយចំនួនដល់លោកតា សម្រួលដល់ការខ្វះខាតចំពោះមុខ ។សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕(ដោយ ទ្រី ពិសិដ្ឋ)

Leave a Reply

Your email address will not be published. Required fields are marked *