ប៉េកាំង​ ជំរុញម៉ានីលឱ្យតាមចាប់ជនល្មើសដាក់ទោសឱ្យបានលឿន ក្រោយនាយកប្រតិបត្តិជនជាតិចិនម្នាក់ត្រូវបានចាប់ជំរិត និង សម្លាប់នៅហ្វីលីពីន

បរទេស ៖ ចិន​កំពុង​ជំរុញ​ឱ្យ​ហ្វីលីពីន​ចាប់​ខ្លួន និង​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នក​សម្លាប់​ពលរដ្ឋ​ចិន​ម្នាក់​ក្នុង​ករណី​ចាប់ជំរិត​មួយ ដែល​ជំរុញ​ឱ្យ​មាន​អន្តរាគមន៍​ការទូត​ពី​រដ្ឋាភិបាលក្រុង​ប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី ២ ខែកក្កដា ឆ្នាំ២០២៤ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនបាននិយាយថា «ថ្មីៗនេះ ខ្លួនបានទទួលការអំពាវនាវសុំជំនួយជុំវិញការចាប់ជំរិតជនជាតិចិនម្នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ»។

ស្ថានទូតបាននិយាយថា ខ្លួនបានជួយដល់ក្រុមគ្រួសារជនរងគ្រោះភ្លាមៗ ក្នុងការរាយការណ៍ករណីនេះទៅកាន់ក្រុមប្រឆាំងការចាប់ជំរិតរបស់ប៉ូលិសជាតិហ្វីលីពីន និងសហការជាមួយអាជ្ញាធរក្នុងស្រុកក្នុងការអនុវត្តច្បាប់។

ស្ថានទូតក៏បានធ្វើអន្តរាគមផងដែរតាមរយៈបណ្តាញការទូតដើម្បីសុំឱ្យមានការជួយសង្គ្រោះឆាប់រហ័ស និងធានាសុវត្ថិភាព និងសិទ្ធិរបស់ជនជាតិចិននៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះដែរ ស្ថានទូតបានជួយក្រុមគ្រួសារជនរងគ្រោះដើម្បីធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន។

ស្ថានទូតបាននិយាយថា ប៉ុន្តែមនុស្សម្នាក់នោះត្រូវបានសម្លាប់នៅទីបំផុត រួមជាមួយនឹងជនជាតិអាមេរិកដើមកំណើតចិនម្នាក់ទៀត ដែលត្រូវបានចាប់ពង្រត់ផងដែរ។ អ្នក​ទាំង​ពីរ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

សារព័ត៌មានចិន Hongxing News បានរាយការណ៍ថា បុគ្គលទាំងពីរនាក់គឺជានាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រពីរផ្សេងគ្នារបស់ចិន។ ពួកគេត្រូវបានរាយការណ៍ថាបានមកដល់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២០ ខែមិថុនា ដើម្បីស្វែងរកឱកាសអាជីវកម្ម ប៉ុន្តែត្រូវបានចាប់ជំរិត និងសម្លាប់នៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២៤ ។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារថា ខ្លួនកំពុងផ្តល់ជំនួយផ្នែកកុងស៊ុលដល់គ្រួសារ។ វាក៏បានធ្វើតំណាងទៅរដ្ឋាភិបាលហ្វីលីពីនដោយជំរុញឱ្យវាបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយករណីនេះ និង «ចាប់ខ្លួនយ៉ាងឆាប់រហ័ស និងផ្តន្ទាទោសឃាតករ» ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *