ចុះឃាត់នាងៗបោយដៃ តាមដងផ្លូវវេងស្រេង បាន៣៤នាក់

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗឈររកសេវាផ្លូវភេទតាម ដងផ្លូវចោមចៅ ហៅវេងស្រេង ត្រូវបានគណៈ បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន៣៤នាក់យកទៅសួរនាំ កាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃព្រហស្បតិ៍ ទី១៥ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិត្រពាំងថ្លឹង តាមបណ្ដោយផ្លូវចោមចៅ អតីតផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចនិយាយថា គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក អិត ជំនិត និង លោក ផុន សុផាន អភិបាលរង និងបញ្ជាផ្ទាល់ពីលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៏សែនជ័យ បានបញ្ជាកម្លាំងសហការដើម្បីឃាត់ខ្លួន ស្ត្រីបម្រើសេវាផ្លូវភេទតាមដងផ្លូវចោមចៅ ឃាត់បាន ៣៤នាក់ ក្នុងនោះភេទទី៣មានចំនួន១០នាក់។

សមត្ថកិច្ចបន្តថា កន្លងមកស្ត្រីបម្រើផ្លូវភេទដែលឈរអមសងខាងតាមបណ្ដោយផ្លូវចោមចៅ បានបង្កឱ្យមានភាពអនាធិបតេយ្យដល់អ្នកធ្វើដំណើរ និងមានរឿងរ៉ាវកើតឡើងជាច្រើន ទើបគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះមកឃាត់ខ្លួនស្ត្រីបម្រើផ្លូវភេទបាន៣៤នាក់ ដើម្បីយកទៅសួរនាំនិងធ្វើការអប់រំបញ្ឈប់នូវការ ឈរហៅភ្ញៀវតាមដងផ្លូវបន្តទៀត ៕ (ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *