ឆ្លងចរន្តឆេះផ្ទះ ២ខ្នង នៅខណ្ឌទួលគោក

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនី បណ្ដាលឱ្យឆាបឆេះ​ រាលដាលផ្ទះស្តុកឥវ៉ាន់កម្រាលពូកខ្នេីយចំនួន២ខ្នង យ៉ាងសន្ធោសន្ធៅព្រមទាំងខូចខាតសម្ភារមួយចំនួនធំ ត្រូវបានរងការខូចខាត នាវេលាម៉ោង​៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤៨ និង ផ្ទះលេខ៥០ តាមបណ្តោយផ្លូវលេខ២០២ ភូមិ៦ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក មូលហេតុឆ្លងចរន្តអគ្គសនី ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឃុន ចាន្ធី ភេទប្រុស អាយុុ៣៦ឆ្នាំ មុខរបរអាជីវករលក់ស្រោមពូកស្រោមខ្នើយ ។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មក្រោមឈើលើ មានទំហំ ០៩ម៉ែត្រគុណនឹង១២ម៉ែត្រ បណ្តាលឱ្យខូចខាតផ្ទះថ្មក្រោមឈើលើចំនួន០១ខ្នងអស់ទាំងស្រុង និង ឆេះផ្ទះថ្មប្រក់ស័ង្កសីចំនួន ០១ខ្នង ខូចខាចប្រហែល៦០ភាគរយ រួមទាំងសម្ភារមួយចំនួន ។

ក្នុងហេតុការណ៍អគ្គិភ័យនេះ គឺមានរថយន្តពន្លត់អគ្គីភ័យភ័យចំនួន ៣២គ្រឿង បានចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយក្នុងនោះមានរថយន្ត អគ្គីភ័យ របស់ការិយាល័យ បង្កាពន្លត់អគ្គីភ័យ និង សង្គ្រោះ ចំនួន ២២គ្រឿង ,រថយន្តកងរាជអាវុធហត្ថចំនួន ០២គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ,រថយន្តទីក្រុងជ្រោយចង្វារចំនួន០៥គ្រឿង, រថយន្តទីក្រុងអូឡាំងព្យាចំនួន ០២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការ និង បាញ់ទឹករលត់ជាស្ថាពរ និង មិនឱ្យរាលដាល ដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *